ចោរ៤នាក់​​កាំភ្លើង​៤ដើម​ គ្រាប់បែក​​៤គ្រាប់​ ដេញបាញ់​​ប្លន់អាជីវករ​លក់មាស​​ដល់ក្នុង​ផ្ទះ ស្លាប់២​ របួស២​​


ដោយ ៖កោះសន្តិភាព( យិន ពិសិដ្ឋ)
ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ២២:០១
ចោរ៤នាក់​ត្រូវបាន​គេអះអាង​ថាប្រដាប់​ដោយកាំភ្លើង​៤ដើម​ គ្រាប់បែក​ក្រឡាទាប​៤គ្រាប់​ ដេញបាញ់​ប្លន់អាជីវករលក់មាស​​២នាក់​ប្ដី-ប្រពន្ធ​ បណ្ដាលឱ្យ​មាន​ការប្រវាយ​ប្រតប់​គ្នាជាមួយ​សាច់ញាតិជនរងគ្រោះ​ ដោយពួកចោរ​បាញ់សាច់ញាតិជនរងគ្រោះឱ្យ​រងរបួស​ធ្ងន់២នាក់​ បុន្តែប្រជា​ពលរដ្ឋ​បានវាយ​សម្លាប់​ពួក​ ចោរឱ្យងាប់២នាក់តបវិញ​ខណៈពើបប្រទះ​ជាមួយប៉ួលិស​​ ហើយប៉ូលិសបានបាញ់ជនទុច្ចរិតទាំងនោះឱ្យរបួស២នាក់​ក្នុងចំណោម​៤នាក់។​
ហេតុការណ៍​ដែលកើតឡើងញឹកញាប់​នេះ បានបង្កឱ្យ​មានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​៧និង២០នាទី​ ថ្ងៃទី១០​ កញ្ញា ២០១២​ នៅក្នុងផ្ទះជនរង​គ្រោះ​ស្ថិតក្នុងភូមិ​ជម្ពូវ័ន សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយពួកចោរ​ដេញតាម​តាំងពីផ្សាររហូត​កមដល់ក្នុងផ្ទះ​ បន្ទាប់ពីជនរងគ្រោះរៀបចំ​ប្រមូល​អីវ៉ាន់​គ្រឿងអលង្ការចេញពីតូបលក់ធ្វើដំណើរ​ទៅកាន់​លំនៅឋាន។ ព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោយ។កោះសន្តិភាព.......

0 comments:

Post a Comment