ដោយ : គេហទំព័រកម្ពុជាថ្មី
ឧត្តរមានជ័យ ៖ ក្មេងៗចំនួន៣នាក់បានរើសគ្រាប់B-40យកមកដំលេងបណ្ដាលឲ្យផ្ទុះកក្រើកដីស្លាប់២នាក់នៅនឹងកន្លែង និង ម្នាក់ទៀតរបួសធ្ងន់កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១២។
ក្មេង៣នាក់លេងគ្រាប់B-40ផ្ទុះស្លាប់២នាក់របួសធ្ងន់ម្នាក់
បើតាមលោកវរសេនីយ៍ត្រីកែវ តាន់អធិការនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ក្មេងៗឃ្វាលគោជាច្រើននាក់បានទៅកន្លែងសេសសល់ពីសង្គ្រាមក្នុងចំណុចភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយកុមារាម្នាក់ក៏បានរើសគ្រាប់B-40 បំណងទុកលក់អេតចាយស្រាប់តែក្មេងៗ៣នាក់ផ្សេងទៀតបានដណ្ដើមគ្នាយកគ្រាប់នោះមកអុកនៅលើដីក៏ផ្ទុះបណ្ដាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់៕
0 comments:
Post a Comment