តា​លី​បង់​គំរាម​សម្លាប់​ព្រះអង្គម្ចាស់​ហារី​


ដោយ: CEN
ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​តាំងចិត្ត​សម្លាប់​ព្រះអង្គម្ចាស់​ហារី​របស់​អង់គ្លេស​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​អា​ហ្វ​ហ្គានី​​ស្ថាន​ ​នៅ​៤​ឆ្នាំ​បន្ទាប់ពី​ការបំពេញភារកិច្ច​យោធា​របស់​ព្រះអង្គ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ត្រូវបាន​កាត់បន្ថយ​ដោយសារ​ការព្រួយបារម្ភ​អំពី​សន្តិសុខ​។​



​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​នេះ​បាន​និយាយថា​ក្រុម​ខ្លួន​មាន​"​ផែនការ​តម្លៃ​ខ្ពស់​"​មួយ​ដើម្បី​វាយប្រហារ​លើ​រាជទាយាទ​លំដាប់​ទី​៣​នៃ​រាជ​ប​ល័ង្កអ​ង់​គ្លេ​សនៅក្នុង​ខេត្ត​ហេ​ល​ម៉ាន់​ភាគខាងត្បូង​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា​"​យើង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ដើម្បី​សម្លាប់​ព្រះអង្គម្ចាស់​ហារី​និង​ទាហាន​អង់គ្លេស​នៅ​ហេ​ល​ម៉ាន់​។​វា​មិន​សំខាន់​ទេ​ក្នុងការ​ចាប់ពង្រត់​រូបគេ យើង​នឹង​ផ្តោត​លើ​គាត់​និង​សម្លាប់​គាត់​"​។​

​អាកាសយានិក​ឧទ្ធម្ភាគចក្រ​Apache​វ័យ​២៧​ឆ្នាំ​រូប​នេះ​នឹង​ចំណាយ​ពេល​៤​ខែ​នៅ​ជំរំ​Camp Bastion​ក្នុង​ខេត្ត​ហេ​ល​ម៉ាន់​។​

​ក្នុងពេល​ជាមួយគ្នា​មាន​ព័ត៌មាន​ថា​ពួក​មេដឹកនាំ​តា​លី​បង់​ខ្លះ​ត្រៀម​ចរចា​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​លម្អិត​មួយ​ពាក់ព័ន្ធ​នឹង​វត្តមាន​យោធា​អាមេរិក​​យូរអង្វែង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន តែ​នឹង​មិន​ទទួល​រដ្ឋាភិបាល​របស់​លោក​ហា​មី​ត កាហ្សៃ​ទេ​។​

​យោងតាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​Royal United Services Institute (RUSI) កាសែត​the Guardian​របស់​អង់គ្លេស​​បាន​និយាយថា​ក្រុម​តា​លី​បង់​ប្តេជ្ញា​ផ្តាច់ខ្លួន​ចេញពី​ក្រុម​ភេរវកម្ម​អាល់​ ​កៃ​ដា​ជា​ផ្នែក​នៃ​ដំណោះស្រាយ​មួ​យ​និង​បើកទ្វារ​ចំហ​ចំពោះ​ការចរចា​អំពី​ការអប់រំ​សំរាប់​ស្ត្រី​៕

0 comments:

Post a Comment