តូចចិត្ដ​គ្រូពេទ្យ​កាត់​ជើង​ព្រោះ​កើត​ជំងឺ​តឹក​នោម​ផ្អែម​បោក​គ្រាប់បែក​ធ្វើ​អត្ដឃាត​


ដោយ​ ៖ សារព៌ត័មាននគរវត្ត (ស្ឥាងជ័យ ថ្ងៃទី 10 កញ្ញា 2012ម៉ោង 18:31:04)
​ខេត្ដកណ្ដាល​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​សម្រេច​ធ្វើ​អត្ដឃាត​ដោយ​លួច​ យក​គ្រាប់បែក​មក​ឱប​នឹង​ដើមទ្រូង​បំផ្ទុះ​សម្លាប់​ខ្លួន​ ខណៈ​ដែល​តូចចិត្ដ​មាន​ជំងឺ​ ទឹកនោមផ្អែម​ព្យាបាល​មិនជា​ ហើយ​ត្រូវ​គ្រូពេទ្យ​កាត់​ជើង​ដាច់​មួយ​ចំហៀង​ ។​



​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១២​ នៅ​ក្នុង​ដី​ឡូត៍​ក្រោយ​ ផ្ទះ​របស់​ខ្លួន​ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ មានកូន​៦​នាក់​ (​ស្រី​ម្នាក់​)​ ។​
​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ​ គិត​ គិ​ន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​  អតីត​យោធា​ មាន​ទីលំនៅ​កើតហេតុ​ ខាងលើ​មាន​ជំងឺ​ទឹកនោមផ្អែម​៤​ឆ្នាំ​មក​ ហើយ​ តែ​ព្យាបាល​មិនជា​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​អង្គ​ស្នួល​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ ​ជន​រង​គ្រោះ​ធ្លាប់​គ្រោះថ្នាក់​ច​រា​ចរណ៍​បាក់ជើង​ម្ខាង​រួច​ទៅ​ហើយ​ លុះ​ ក្រោយមក​មាន​គ្រោះថ្នាក់​ចរាចរណ៍​ម្ដង​ ទៀត​ គួប​ផ្សំ​នឹង​កើត​មាន​ជំងឺ​ទឹកនោម​ ផ្អែម​យ៉ាងធ្ងន់ធ្ងរ​ព្យាបាល​មិនជា​ ព្រម​ ទាំង​មាន​ដំបៅ​ជើង​ថែម​ទៀត​ផង​នោះ​ គ្រូពេទ្យ​តម្រូវ​ឱ្យ​កាត់​ជើង​ឆ្វេង​ត្រឹម​ភ្លៅ​ ព្រមទាំង​ឱ្យ​នោម​តាម​ទុយោ​ធ្វើ​ឱ្យ​អាការ​ ជំងឺ​កាន់តែ​យ៉ាប់​ទៅៗ​ ដោយ​ទៅ​ណា​មក​ ណា​ជិះ​តែ​លើ​រទេះរុញ​ ពិបាក​ដល់​កូនចៅ​ណាស់​ ។​

​លុះដល់​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០១២​ ខណៈ​ដែល​ប្រពន្ធ​កូន​មិន​នៅផ្ទះ​ ស្រាប់​តែ​ជន​រង​គ្រោះ​បាន​យក​គ្រាប់បែក​មួយ​ គ្រាប់​ដែល​គេ​មិនដឹង​ថា​ គាត់​លាក់​ទុក​ តាំងពី​ពេល​ណា​យក​ទៅ​បំផ្ទុះ​សម្លាប់​ខ្លួន​ ឯង​នៅ​ក្រោយ​ផ្ទះ​ដោយ​គ្មាន​នរណា​ដឹង​ ឡើយ​។​ បន្ទាប់​ពី​ឮ​ស្នូរ​សំឡេង​ផ្ទុះ​កក្រើក​ ក្នុងភូមិ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​ ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ងើយ​.​កលើ​រទេះរុញ​ធ្លាយ​ពោះវៀន​មួយ​ទ្រេល​ មើល​ ទៅ​គួរ​ឱ្យ​អាណោចអាធ័ម​ណាស់​ ។​

​បន្ទាប់​មក​ នគរបាល​ខេត្ដកណ្ដាល​ បាន​ចុះ​ទៅ​ធ្វើ​កោ​ល​ស្យ​វិច័យ​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការ​ធ្វើ​ អត្ដឃាត​យក​គ្រាប់បែក​ឱប​ផ្ទប់​នឹង​ពោះ​ បណ្ដាល​ឱ្យ​ផ្ទុះ​ស្លាប់​ប្រាកដ​មែន​ ។​  បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

0 comments:

Post a Comment