អ្នកនិពន្ធ គីម-សែត
ប្រលោមលោក ក្នុងជីវិតស្នេហា និង ការអប់រំ
បោះពុម្ពផ្សាយជាថ្មីដោយ
លោក ស្រី ប៊ុនដន
រក្សាសិទ្ធ
ព.ស ២៥៤៨ គ.ស ២០០៤ទំព័រសរុប ១២៧
ប្រភេទ DigitalWebBook
ជំនាន់ 6.5.22
ទំហំ 735KB
Tel: 070 662670, 088 5898905
១
រាត្រី ១៥ មករា ឆ្នាំ ១៩៦២
លោកសំរឹទ្ធ, បណ្ឌិវិទ្យាសាស្ត្រសេដ្ឋកិច្ច បររថយន្តមែរសឺដែស ដោយ ល្បឿនយ៉ាងលឿនចេញពីតំបន់ចំការមន បត់តាមបណ្តោយមហាវិថីព្រះបាទ មុនីវង្ស តម្រង់ទៅទិសខាងជើង ។ លោកទើបតែចេញពីបង្រៀនសិស្សនៅ មហាវិទ្យាល័យច្បាប់ ហើយលោកប្រញាប់ប្រញាល់ទៅផ្ទះ ព្រោះយប់នេះ ភរិយា លោកមិននៅផ្ទះទេ លោកស្រីមានធុរៈទៅកំពង់ឆ្នាំងតាំងពីព្រលឹមមកម៉្លេះ ។ ផ្ទះលោកស្ថិតនៅខាងលិចវត្តកោះ លេខ ៣៤៥ ។ គឺជាគ្រឹះស្ថានមួយយ៉ាងល្អ មានរបៀបរចនាបរមបូរាណជាកេរ្តិ៍មត៌កខ្មែរ ដោយបញ្ចូលជាកុសលក្រៃលែង ជាមួយនឹងរបៀបរចនាដ៍ទំនើបបំផុត តាមការនិយមអន្តរជាតិក្នុងពិភពលោក បច្ចុប្បន្ននេះ ។
ទៅដល់ផ្លូវត្រឡែងកែង ខាងនិរតីនៃវត្តកោះ លោកសំរឹទ្ធ មើលទៅទិស ខាងលិច មើលទៅមុខផ្ទះ លោកឃើញបុរសម្នាក់អាយុប្រហែល៤០ឆ្នាំ មាឌស្គម សម្បុរខ្មៅស្រអែមកាត់សក់ខ្លី សំលៀកបំពាក់សស្អាត មានចងក្រវាត់ខ្មៅមួយផង កំពុងតែឈរផ្អៀងផ្អងក្បែររបង សំឡឹងមើលទៅផ្ទះលោកដោយយកចិត្តទ្តុកដាក់។ ព្រឹត្តការណ៍នេះធ្វើឱ្យលោកសំរឹទ្ធផ្លាស់ទឹកមុខភ្លាម។ លោកបង្អង់ល្បឿនរថយន្ត យ៉ាងយឺតបំផុត ជាន់ហ្វ្រាំងង៉ក់ៗហាក់ដូចជាចង់ឈប់ ហើយឧទានឡើងក្នុងមនោ សញ្ចោតនាថា ៖-អាគាត់នេះទៀតហើយ ! ពីម្សិលមិញក៏វាដែរ ពីម្សិល វាស្លៀកពាក់ដាច់ រយ៉ៃ ដូចជាស្មូមយាចក ឥឡូវនេះស្រាប់តែស្អាតបាតតែម្តង គួរឱ្យពិភាល់ណាស់ ។
បុរសចម្លែកខំអើតអើម មើលទៅខាងក្នុងផ្ទះមិនបានឃើញលោកសំរឹទ្ធ បររថយន្តចូលមកដល់ក្រោខ្នងទេ រថយន្តចូលដល់ទ្វាររបង លោកសំរឹទ្ធស៊ីផ្លេទីនៗ ហៅអ្នកបម្រើឱ្យចេញមកបើកទ្វារ ។ បុរសចម្លែកបែរទៅឃើញលោកសំរឹទ្ធ ក៏មានទឹកមុខព្រួយបារម្ភ ហើយបោះជំហានយ៉ាងលឿនបម្រុងគេចឱ្យផុតពីសំនួរ របស់លោកសំរឹទ្ធនេះ ។ លោកសំរឹទ្ធ ស្រែកឃាត់ភ្លាមថា ៖
-ឈប់សិន ! កុំអាលអញ្ជើញទៅណា ... BuyNow
0 comments:
Post a Comment