សៀវភៅ​ប្រលោមលោក​ខ្មែរ​

​លោកអ្នក​អាច​រក​ជាវ​សៀវភៅ​ប្រលោមលោក​ខ្មែរ សៀវភៅ​និទាន និង​សៀវភៅ​ជាច្រើន​ទៀត​ដែល​បាន​ផលិត​ឡើងជា DigitalWebBook តាមរយះ Tel: 070 66 26 70,088 58 98 905 .thank

Cambodia












CD BD Vol 07

CD BD Vol 07 File Size 34.7MB

ក្មេង​៣​នាក់​លេង​គ្រាប់​B-40​ផ្ទុះ​ស្លាប់​២​នាក់​របួស​ធ្ងន់​ម្នាក់​


ដោយ : គេហទំព័រកម្ពុជាថ្មី
ឧ​ត្ត​រ​មានជ័យ ​៖ ក្មេងៗ​ចំនួន​៣​នាក់​បាន​រើស​គ្រាប់​B-40​យក​មក​ដំ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក​ដី​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​ និង​ ម្នាក់ទៀត​របួសធ្ងន់​​កាល​​ពី​វេលា​​​ម៉ោង​២និង៣០​នាទី​ថ្ងៃ​ទី ​៩ ​ខែ​កញ្ញា​ ឆ្នាំ​២០១២។​​
ក្មេង​៣​នាក់​លេង​គ្រាប់​B-40​ផ្ទុះ​ស្លាប់​២​នាក់​របួស​ធ្ងន់​ម្នាក់​
​បើ​តាម​លោក​វរសេនីយ៍ត្រី​កែវ តាន់​អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹងថា ក្មេងៗ​ឃ្វាលគោ​ជាច្រើន​នាក់​បាន​ទៅ​កន្លែង​សេសសល់​ពី​សង្គ្រាម​ក្នុង​ចំណុច​ភូមិ​ទួល​ប្រាសាទ​ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​កុមារា​ម្នាក់​ក៏បាន​រើស​គ្រាប់​B-40 បំណង​ទុក​លក់​អេតចាយ​ស្រាប់តែ​ក្មេងៗ​៣​នាក់​ផ្សេងទៀត​បាន​ដណ្ដើម​គ្នា​យក​គ្រាប់​នោះ​មក​អុក​នៅ​លើ​ដី​ក៏​ផ្ទុះ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ របួសធ្ងន់​ម្នាក់​៕

ចោរ៤នាក់​​កាំភ្លើង​៤ដើម​ គ្រាប់បែក​​៤គ្រាប់​ ដេញបាញ់​​ប្លន់អាជីវករ​លក់មាស​​ដល់ក្នុង​ផ្ទះ ស្លាប់២​ របួស២​​


ដោយ ៖កោះសន្តិភាព( យិន ពិសិដ្ឋ)
ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ២២:០១
ចោរ៤នាក់​ត្រូវបាន​គេអះអាង​ថាប្រដាប់​ដោយកាំភ្លើង​៤ដើម​ គ្រាប់បែក​ក្រឡាទាប​៤គ្រាប់​ ដេញបាញ់​ប្លន់អាជីវករលក់មាស​​២នាក់​ប្ដី-ប្រពន្ធ​ បណ្ដាលឱ្យ​មាន​ការប្រវាយ​ប្រតប់​គ្នាជាមួយ​សាច់ញាតិជនរងគ្រោះ​ ដោយពួកចោរ​បាញ់សាច់ញាតិជនរងគ្រោះឱ្យ​រងរបួស​ធ្ងន់២នាក់​ បុន្តែប្រជា​ពលរដ្ឋ​បានវាយ​សម្លាប់​ពួក​ ចោរឱ្យងាប់២នាក់តបវិញ​ខណៈពើបប្រទះ​ជាមួយប៉ួលិស​​ ហើយប៉ូលិសបានបាញ់ជនទុច្ចរិតទាំងនោះឱ្យរបួស២នាក់​ក្នុងចំណោម​៤នាក់។​
ហេតុការណ៍​ដែលកើតឡើងញឹកញាប់​នេះ បានបង្កឱ្យ​មានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​៧និង២០នាទី​ ថ្ងៃទី១០​ កញ្ញា ២០១២​ នៅក្នុងផ្ទះជនរង​គ្រោះ​ស្ថិតក្នុងភូមិ​ជម្ពូវ័ន សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយពួកចោរ​ដេញតាម​តាំងពីផ្សាររហូត​កមដល់ក្នុងផ្ទះ​ បន្ទាប់ពីជនរងគ្រោះរៀបចំ​ប្រមូល​អីវ៉ាន់​គ្រឿងអលង្ការចេញពីតូបលក់ធ្វើដំណើរ​ទៅកាន់​លំនៅឋាន។ ព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោយ។កោះសន្តិភាព.......